KmengKhmer – ឯកា (LONELY)

ឯកា (LONELY) – KmengKhmer Lyrics Letra:
Verse1
ពេលការជួបជុំត្រូវបានបញ្ចប់
ពួកគេទាំងអស់ក៏ចេញទៅ
រាល់ការសម្តែងនាទីចុងក្រោយ
ខ្ញុំតែងមានអារម្មណ៍សោកសៅ
ថតរូបជុំគ្នានឹងអ្នកគាំទ្រ
ពួកគេរៀបរាប់ពីជីវិត
ផ្តល់ស្នាមញញឹមអោយក្រុមពួកខ្ញុំ
ពួកខ្ញុំក៏បានលើកទឹកចិត្ត
នេះជាហេតុផលដែលពួកខ្ញុំធ្វើបទចម្រៀង
យើងជួបជុំគ្នាគ្រប់ទីកន្លែង
ទោះបីជាមេឃកំពុងភ្លៀង
ហើយពេលទាំងអស់ខ្ញុំបានអោយទៅលើតន្រ្តី
សប្បាយលើឆាកជួបអ្នកគាំទ្រ
តែបងត្រូវឆ្ងាយពីរូបស្រី
Chorus
So baby sorry
I know you feel lonely
ប៉ុន្តែបងនៅតែ choose that way
Baby sorry
They don’t understand me
ប៉ុន្តែបងនៅតែ choose that way
Verse2
Happy Sad Mad at the same time
គេគិតថាខ្ញុំជាអ្នសម្តែង
ម្តេចក៏អ្នកនៅតែមិនយល់
អ្នកមិនខ្វល់ អ្នកមិនអោយតម្លៃ ទៅជាគ្មានន័យ
អន់ចិត្តនឹងខ្លួនឯងគ្មានបានការអី
ហើយខ្ញុំ គួរតែធ្វើយ៉ាងម៉េច?
វាសនារបស់ខ្ញុំម្តេចក៏អ្នកជាអ្នកសម្រេច
វាសនារបស់ខ្ញុំម៉េចក៏អ្នក អ្នកសម្រេច
ខ្ញុំមិនយល់ ខ្ញុំមិនយល់ ខ្ញុំមិនយល់ទេ
ឬមួយខ្ញុំឆ្កួតហើយមែនទេ?
ខ្ញុំមិនចង់ ខ្ញុំមិនចង់បែបនេះទេ
អស់ផ្លូវដើរទៅហើយមែនទេ?
តែខ្ញុំមិនអស់ចិត្ត
ខ្ញុំមិនចង់លះបង់គោលដៅនៃជីវិត
ខ្ញុំនៅតែមិនយល់ថាសេចក្តីសុខពិត
នៅតែរកមិនឃើញជួយប្រាប់ផងមិត្ត អ្ហា!
បើមានគ្រប់យ៉ាងមិនដឹងថាទៅជាយ៉ាងណា
តែគោលបំណងបងនៅសែនឆ្ងាយ
រស់នៅជាមួយភាពឯកា
ហើយក្រុមគ្រួសារក៏នៅសែនឆ្ងាយដាច់អាល័យ
សូម្បីពេលនេះ ម៉ោងនេះ វេលានេះ
បងត្រូវឆ្ងាយពីរូបស្រី
Chorus
So baby sorry
I know you feel lonely
ប៉ុន្តែបងនៅតែ choose that way
Baby sorry
They don’t understand me
ប៉ុន្តែបងនៅតែ choose that way
Verse3
សុំបានទេ អ្នកកុំបំផ្លាញស្នេហាខ្ញុំ
ខ្ញុំស្រលាញ់អ្នកណាស់
សូមមេត្តាផ្តល់សិទ្ធិអោយខ្ញុំ
បេះដូងតូច មួយដុំវាងាយណាស់នឹងភ្គាំង
បើសិនជាអ្នកដាក់សម្ពាធ
ប្រៀបដូចជាគុកឥតជញ្ជាំង
I’ve been alone
Nobody home
បន់ព្រះសំពះទេវតាប្រាថ្នាអោយបងបានជួបអូន
You blame me I’m crazy
នឹងគ្មានឱកាសលើកទី២
ខ្ញុំស្អប់សំដីបំបាក់ទឹកចិត្តខ្ញុំ
I’m gonna be me
Chorus
Baby sorry
សុំទោស my family
ប៉ុន្តែខ្ញុំនៅតែ choose that way
I am sorry
I know you feel lonely
ប៉ុន្តែខ្ញុំនៅតែ choose that way

Letra lyrics lyric letras versuri musiek lirieke tekstet paroles

%d blogueiros gostam disto: